អ្នកមានសញ្ជាតិកម្ពុជារស់នៅប្រទេសជប៉ុន ករណីទៅប្រទេសអូស្ត្រាលីតាមរយះទេសចរណ៍ ចំាបាច់ត្រូវមាន VISA ជាមុន។ បើលិខិតឆ្លងដែនខ្មែរ ទោះបីមានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅប្រទេសជប៉ុនក៏ដោយ ចំាបាច់ក៏ត្រូវមានទិដ្ឋាការដែរ ដូច្នេះសូមប្រុងប្រយ័ត្ន។

ក្រុមហ៊ុនយើងខ្ញុំ មានសេវាតំណាងស្នើសុំ “ ទិដ្ឋាការទេសចរណ៍ទៅប្រទេសអូស្ត្រាលី ” ។ យើងខ្ញុំមានទទួលជាកញ្ចប់ ៖ ណែនាំរៀបចំឯកសារ ពិគ្រោះយោបល់ បកប្រែឯកសារ ដាក់ឯកសារ ព្រមទាំងយកលទ្ធផល។

សេវាកម្មរបស់ការិយាល័យយើងខ្ញុំរួមមាន៖

  1.  ក្រុមហ៊ុនយើងខ្ញុំ មានសេវាតំណាងស្នើសុំទៅកាន់ស្ថានទូតអូស្ត្រាលី។
  2.  តាមរយះការស្នើសុំអនឡាញ តាមរយះប្រៃសណីយ៍អន្តរជាតិ អាចបង្រួមពេលវេលារយះពេលផ្ញើរបានច្រើន។
  3.  ភ្ញៀវមិនចាំបាច់ប្រគល់លិខិតឆ្លងដែនច្បាប់ដើម។
  4.  ភ្ញៀវមិនចាំបាច់មកបង្ហាញមុខ ដើម្បីសំភាសន៍ និង យកស្នាមម្រាមដៃ។
  5.  ចំពោះឯកសារផ្លូវការជាភាសាជប៉ុន ប័ណ្ណគ្រួសារ ប័ណ្ណស្នាក់នៅជាដើម ក្រុមហ៊ុនយើងខ្ញុំបកប្រែទៅជាភាសាអង់គ្លេស។
  6.  ផ្តល់យោបល់ជាពិសេសជូនភ្ញៀវដែលមិនងាយត្រូវបានការអនុញ្ញាតផ្តល់ទិដ្ឋាការ និង ភ្ញៀវដែលមានប្រវត្តិមិនអនុញ្ញាតផ្តល់ទិដ្ឋាការ។
  7.  អាចស្នើសុំទិដ្ឋាការទេសចរណ៍ប្រភេទETA ករណីមានគ្រួសារដែលមានសញ្ជាតិជប៉ុនធ្វើដំណើរជាមួយ។
  8.  ភ្ញៀវដែលរស់នៅប្រទេសជប៉ុនគ្រប់ទីកន្លែងអាចដាក់ពាក្យចុះឈ្មោះ តាមរយះអ៊ីម៉ែល និង តាមប្រៃសណីយ៍។
  9.  មានទទួលរៀបចំកម្មវិធីទេសចរណ៍បញ្ចប់ការសិក្សារបស់ក្មេងៗ ដែលក្រុមហ៊ុនទេសចរណ៍ និង ភ្ញាក់ងារបន្តការសិក្សា ដ៏ទៃទៀតមិនព្រមទទួល។
  10.  មានបញ្ចុះតម្លៃចំពោះការស្នើសុំមុនពេល និង បញ្ចុះតម្លៃចំពោះភ្ញៀវដែលធ្លាប់ទទួលសេវាកម្មពីមុនមក។
  11.  អ្នករៀបចំឯកសារ មានកាតព្វកិច្ចរក្សាការសម្ងាត់តាមផ្លូវច្បាប់ ពត៌មានបុគ្គលរបស់ភ្ញៀវរក្សាទុកដោយមានសុវត្ថិភាព។

សូមអញ្ជើញមកពិគ្រោះយោបល់។

当事務所で申請代行いたします。お気軽にご相談ください。

クオッカワラビー

 

参考ページ

日本語サイト